ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា

នាព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជា សម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ។ លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយលោក រ័ត្ន ស៊្រាង នាសម័យរដ្ឋកម្ពុជា និងដែលបានបែកគ្នា ជាង៣០ឆ្នាំមកហើយ ស្រាប់តែពេលថ្មីៗនេះ ព័ត៌មានជួបការលំបាកខ្វះខាត របស់លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត បានឮមកដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្វើឲ្យលោកក្តុកក្តួលជាអនេក ក៏បានចាត់ក្រុមការងារនាំយកអំណោយទៅប្រគល់ជូន ដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក។

អំណោយដែលបានយកទៅប្រគល់ជូន រួមមានថវិកាចំនួន ២លានរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ខោទឹកនោមចំនួន០២កញ្ចប់, និងសម្ភារមួយចំនួនទៀត។ ក្នុងអំណោយទាំងអស់ របស់លោក រ័ត្ន ស៊្រាង ក៏មានថវិកា របស់ លោក វូ វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃទីចាត់ការគយនិងរដ្ឋាករ ចូលរួមចំនួន២០០$ ផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *