ព័ត៌មានសន្តិសុខសង្គម

ករណីបង្ហោះក្លឹបវីដេអូបង្ហាញនូវរូបភាពហិង្សា ត្រូវបានសមត្ថកិច្ចកោះហៅមកធ្វើការសាកសួរហើយ!

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​​ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាន និងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កា​លពីថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០​២២ កត់សម្គាល់ឃេីញគណនីហ្វេសប៊ុកឈ្មោះ​ រឿន​ ប៊ុនរីន​ បានបង្ហោះរូប​ភាពជាឃ្លីបវីដេអូ​បង្ហាញនូវសក ម្ម​ភាព​ហិ-ង្សា​មួយ​ រួមដោយការសរ​សេ​ររៀបរាប់អំ ពីបញ្ហាក្នុងគ្រួសារដែ​លបញ្ហានេះបង្កឱ្យមានការចាប់អា​រ​ម្មណ៍និងសំដែងនូវការខឹងក្រោដ​ចំ​ពោះ​ទង្វេីហិ-ង្សានេះ។

ឃេីញទិដ្ឋភាពបែបនេះ​ លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ បានឱ្យក្រុមការងារប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាន​ ​រួមគ្នាជាមួយលោ​ក​ ​ស្រីឧត្តមសេ​នីយ៍ត្រី​ រស់​ ជីវី​ ស្នង​ការរងផែនការងារប្រឆាំងការជួញដូរ​មនុស្សនិងការពារអនីតិជននិងការ​ងារយេនឌ័រ​ សហការជាមួយលោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ ធ្វេីការកោះ​ហៅ​ភាគីពាក់ព័ន្ធក្នុងករណីនេះហេីយ។

រហូតមកដល់ពេលរសៀលថ្ងៃទី២៤ខែ​ វិច្ឆិកា​ឆ្នាំ​២០២២​ នេះបញ្ហាលំអិតទាក់ទងនឹងករណី​ហិ-ង្សានេះមានទិដ្ឋភាពបែបណានោះ សមត្ថកិច្ចកំពុងធ្វេីការ​ស្រាវជ្រាវនៅឡេីយ។

ដូចបានជម្រាបជូនខាងលើ សូមសា​ធារណជន អ្នក​សារព័ត៌មាន និងអ្នក និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕

Processed with Rookie Cam
Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *