ពោធិ៍សាត់៖គ្រោះថ្នាក់ចរាចរណ៍មិនគួរកើតដោយរថយន្តដឹកទឹកស្រោចផ្លូវរបស់មន្ទីរសាធារណៈការបានបើកថយក្រោយកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងស្ត្រីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវក្រួសក្រហម១ខ្សែស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ខេត្តពោធិ៍សាត់។
មន្ត្រីនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា មុនកើតហេតុមានមនុស្ស២នាក់ជិះម៉ូតូឌុបគ្នាពីកើតទៅលិច។មកដល់កន្លែងលើក៏មានរថយន្តស៊ីទែនដឹកទឹកស្រោចផ្លូវរបស់មន្ទីរសាធារណៈការខេត្តពោធិ៍សាត់កំពុងបើកថយក្រោយបណ្ដាលឱ្យកិនទាំងមនុស្សនិងម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់និងម៉ូតូខូចខ្ទេចស្ទើរទាំងស្រុង។
បុរសរងរបួសឈ្មោះ តេង សុផុន អាយុ ៦៤ឆ្នាំនៅភូមិស្រែពពាយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ចំណែកស្រ្តីរួមដំណើរស្លាប់ឈ្មោះ អ៊ិន សាអែម អាយុ ៥៣ឆ្នាំ។បើកបរម៉ូតូម៉ាក ហុងដាឌ្រីមផ្លាកលេខ ពោធិ៍សាត់ 1M 3612 ។ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ សិទ្ធ អាយុ ១៨ឆ្នាំនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
ក្រោយកើតហេតុនគរបាលក្រុងពោធិ៍សាត់បានចុះយកម៉ូតូ-រថយន្ត-អ្នកបើកបរទៅសាកសួរនិងរក្សាទុកបណ្ដោះអាសន្នដើម្បីដោះស្រាយតាមច្បាប់៕