ព័ត៌មានសន្តិសុខសង្គម

ម្ចាស់គណនី Facebook កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ម្ចាសគណនី Facebookឈ្មោះ កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន ចំពោះការប្រើប្រាស់រូបថតសម្តេច និងក្រុមគ្រួសារ សន្យាឈប់ធ្វើបែបនេះទៀតហើយ ។
ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនកាលបីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា Facebook កុមារ ទេព មិនមែនជារបស់ សម្ដេចឡើយ និងបានឱ្យ Facebook កុមារ ទេព នេះបញ្ឈប់ការតាំងខ្លួនជាសម្តេច បង្ហោះសកម្មភាពសម្តេច និងគ្រួសារសម្តេចតទៅទៀត។ ពេលនេះ ម្ចាស់គណនី Facebook ឈ្មោះ កុមារ ទេព ដែលតែងតែប្រើប្រាស់រូបថតសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសម្តេច បង្កើតឱ្យមានការយល់ច្រឡំថាជា Facebook របស់សម្តេចតេជោនោះ,។ នៅពេលនេះម្ចាស់ហ្វេសប៊ុកបានចេញមកសុំការអភ័យទោស ពីសម្ដេចតេជោ ហ៊ុន សែន និងសន្យាឈប់ធ្វើបែបនេះទៀតហើយ។ម្ចាស់គណនី Facebook ឈ្មោះ កុមារ ទេព បានបង្ហោះខ្លឹមសារសុំការអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោសពីសម្ដេចតេជោពុក ដែលខ្ញុំបាទតែងតែបានប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រឡា្ញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព ខ្ញុំបាទមិនមានបំណង ឬចេតនាមិនល្អអ្វីដោយប្រការណាមួយឡើយ។
ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះ លើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។ សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *