កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចូលរួមសហការពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកកោះធំ ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយគ្រឹះស្ថានមធ្យមសិក្សា ចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ថ្នាក់រៀន នៅក្នុងវិទ្យាល័យ ហ៊ុន សែន កោះធំ ចុះត្រួតពិនិត្យនិងចាប់យកបារីអេឡិចត្រូនិច(វ៉េប) ឧបករណ៍ផ្សេងៗដែលបង្កគ្រោះថ្នាក់និងហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្ស។
-ក្នុងនោះសមត្ថកិច្ចបានកោះហៅសិស្សប្រុសចំនួន១០នាក់១-ឈ្មោះ ផេង តារារិទ្ធ អាយុ១៣ឆ្នាំ សិស្សថា្នក់ទី៩A)២-ឈ្មោះ រដ្ឋ័ ស៊ីង អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរសិស្សថ្នាក់ទី(០៩A)៣-ឈ្មោះ ជាតិ សក្កិករណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)៤-ឈ្មោះ សូត្រសុវណ្ណធារ៉ាយុ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី(០៩A)៥-ឈ្មោះ រី រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩C)៦-ឈ្មោះ ស្រ៊ាង លីហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្ស ថ្នាក់ទី(០៩A)៧-ឈ្មោះ ហេង គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)៨-ឈ្មោះ ម៉ាត់ ម៉ាទី អាយុ១៨ឆ្នាំ ជនជាតិ ខ្មែអីស្លាម សិស្សថ្នាក់ទី(០៩D)
៩-ឈ្មោះ ស៊ុន រីម៉ា អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)
១០-ឈ្មោះ ស្រូត សុខជា អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)
ពេលត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ថ្នាក់រៀនគឺបានរកឃើញពយកគេមានលាក់ទុកកាំភ្លើងជ័រខ្លីចំចំនួន៦ដើម បាញ់គ្រាប់ជ័រ និងកូនកាំបិតច៏រ១ដើម និងកូនកាំបិតដែកចំនួន០១ដើម ហើយនិងខ្សែក្រវ៉ាត់ចំនួន៣ខ្សែ ដែលបានលាក់ទុកនៅក្នុងកាបូបស្ពាយសម្រាប់ដាក់សៀវផោរបស់សិស្សដូចបានរៀបរាប់ជូនខាងលើនេះ។ ហើយត្រូវបានសមត្ថកិច្ចជំនាញបានដកហូតយកសម្ភារខាងលើនេះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ និងកោះហៅអាណាព្យាបាលសិស្សខាងលើនេះ មកធ្វើលិខិតធានានិងកិច្ចសន្យាអប់រំណែនាំកូនៗរបស់ពួកគាត់៕