បន្ទាយមានជ័យ ៖កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានចុះប្រតិបត្តិការ ឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់ ចំនួន ក្នុងនៅ២គោលដៅផ្សេងគ្នា ជាមួយវត្ថុតាងក្នុងខណៈពេលកំពុងល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានឱ្យដឹងថា គោលដៅទី១ នៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៦ ខែមិថុនា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពេលដល់ចំណុចសាលារៀន០២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញក្រុមក្មេងទំនើង១នាក់មានកាន់កាំបិតផ្គាក់១ដើម។ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្មេងទំនើង មានឈ្មោះ ចាន់ រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ ព្រមទាំងវត្ថុតាងរួមមាន ម៉ូតូម៉ាកវេវ ពណ៌ខៀវ១គ្រឿងនិងកាំបិតផ្គាក់ដងដែវប្រវែង៨៩ សង់ទីម៉ែត្រ ចំនួន១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង។លោកអនុសេនីយ៍បានបន្តថា បន្ទាប់មកកម្លាំងបានចុះល្បាតបន្តពេលដល់ចំណុចកន្លែងលក់កូនឈើ ក្បែរផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានជួបនឹងក្រុមក្មេងទំនើងចំនួន០៤នាក់ទៀត កាន់កាំបិតផ្គាក់ចំនួន២។ ក្មេងទំនើងទាំង០៤នាក់៖ ១.ឈ្មោះ គិន ពីឡុង អាយុ១៨ឆ្នាំ ជនជាតិខ្មែរស្នាក់នៅបណ្តោះអាសន្នក្នុងកន្លែងលក់ដើមឈើ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,២.ឈ្មោះ សុខ សាក់ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ៣.ឈ្មោះ គិន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហើន ឃុំទួលពង្រ ស្រុកម៉ាឡៃ , ៤.ឈ្មោះ នួន សុធាន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកសំរាម ទីលំនៅបច្ចុប្បន្ន ភូមិម៉ត់ហឺន ឃុំទូលពង្រ ស្រុកម៉ាឡៃ។ក្រោយពីឃាត់ខ្លួននិងសាកសួរររួចផ្នែកជំនាញបានកសាងសំណុះរឿងបញ្ជុនទៅយតុលាការដើម្បីចាតការតាមច្បាប់៕