Uncategorized

គណៈគ្រប់គ្រង÷គោលបំណងបង្កើតកម្មវិធីទូរសព្ទដៃ NoDrug គឺលើកកម្ពស់ស្មារតីជាតិរួមគ្នាចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ គណ:គ្រប់គ្រងកម្មវិធីទូរស័ព្ទ Nodrug នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយជំរុញការប្រើប្រាស់នៅក្នុងកម្មវិធីជួបជុំមួយរបស់បងប្អូនខ្មែរអីស្លាមនៅវិហារធំនៅគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ថ្លែងក្នុងនាមគណ:គ្រប់គ្រងApp Nodrug នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: និងជាអនុគណ:កម្មការជំរុញការប្រើប្រាស់កម្មវិធី Nodrug បានជម្រាបជូនថា ក្នុងសេចក្តីអំពាវនាវរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ពីគោលបំណងនៃបង្កើតកម្មវិធីទូរស័ព្ទដៃ NoDrugគឺលើកកម្ពស់ស្មារតីជាតិរួមគ្នាចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្ស ឱ្យទាញយកនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃNoDrug ឱ្យបានគ្រប់គ្នាដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មានពីការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជាមធ្យោបាយរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀនក្នុងសហគមន៍ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *