ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកគោយន្តកែច្នៃដឹកពាងពីក្រោយ បណ្ដាលឲ្យក្មេងស្រី០២នាក់ស្លាប់

ជិះម៉ូតូបុកគោយន្តកែច្នៃដឹកពាងពីក្រោយបណ្តាលឱ្យក្មេងស្រី២នាក់ស្លាប់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍ ដោយមានក្មេងស្រី២នាក់ជិះម៉ូតូឌុបគ្នាជ្រុលទៅបុកគោយន្តកែច្នៃដឹកពាងពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង២នាក់។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកទម្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះដោយក្មេងស្រី២នាក់ អាយុប្រមាណជាង១០ឆ្នាំនិងម្នាក់ទៀតអាយុជាង៧ឆ្នាំ។ឪពុកម្តាយរស់នៅភូមិ/ឃុំបន្ទាយមានជ័យ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ក្មេងរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបន្ទាយមានជ័យ1V-8789តាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើងក្នុងល្បឿនលឿនបានបុកគោយន្តកែច្នៃដឹកពាងចតនៅចិញ្ចើមផ្លូវចំពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមទាំង២នាក់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យនិងវាស់វែងហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែកគោយន្តដឹកពាងនិងម៉ូតូបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *