ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ចេញពីហូបអាហារ ដើរសំដៅរថយន្ត ត្រូវចោរឆក់យកកាបូបទៅបាត់

ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីកន្លែងហូបអាហាររួចក៏ដើរសំដៅរថយន្តវិញ ត្រូវចោរបានជិះម៉ូតូមកឆក់កាបូបលុយនិងសម្ភារមានតម្លៃយកទៅបាត់។
ករណីនេះកើតនៅផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញកាលពី ម៉ោង៣ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ។ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុនាងបានចេញពីកន្លែងហូបអាហាររួចក៏ដើរសំដៅរថយន្ត។ពេលនោះស្រាប់តែមានចោរម្នាក់មាឌធំ ជិះម៉ូតូម៉ាកHonda click160 ពណ៌ខ្មៅ មកឆក់យកកាបូបពីដៃនាងបានសម្រេច រួចបើករត់គេចខ្លួនបាត់តាមផ្លូវលេខ៤២។
ភ្លាមនោះស្ត្រីរងគ្រោះ បានឱ្យអ្នកជិតខាងជួយរាយការណ៍ប្រាប់សមត្ថកិច្ចផង។ក្រោយមកបន្តិចសមត្ថកិច្ចបានមកដល់ ក៏បាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំង ដើម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *