ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋកាប់ឆ្ការដីដាំដំណាំ ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់

បាត់ដំបង៖មន្ត្រីជំនាញ“ស៊ីម៉ាក”បានរំដោះគ្រាប់កាំភ្លើងប្រភេទគាំទ្រជាច្រើនគ្រាប់ក្រោយពលរដ្ឋប្រទះឃើញពេលកំពុងឈូសឆាយដីដាំដំណាំ។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ១៤ ខែមិថុនាកន្លងទៅប្រជាកសិករពេលកំពុងឈូសឆាយដីដាំដំណាំបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នៅក្បែរមាត់បឹង ក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
គ្រាប់កាំភ្លើងដែលពលរដ្ឋប្រទះឃើញនោះជាគ្រាប់ដែលនៅសេសសល់តាំងសម័យសង្គ្រាមមមានចំនួន ១៤គ្រាប់។ក្នុងនោះ ប្រភេទគ្រាប់៦០មីលីម៉ែត្រ២គ្រាប់,ប្រភេទ៦៩មីលីម៉ែត្រមួយគ្រាប់, គ្រាប់កាំភ្លើងប្រភេទដេកា៧៥មីលីម៉ែត្រ៦គ្រាប់,ក្បាលគ្រាប់១០០មីលីម៉ែត្រ៣គ្រាប់, កង់ដង់បេ៤០មួយគ្រាប់និងប្រភេទ PMN2 មួយគ្រាប់។
ក្រោយប្រទះឃើញនគរបាលមូលដ្ឋានបានសហការជាមួយខាងអង្គភាព ស៊ីម៉ាក មករំដោះចេញ ហើយយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរង់ចាំពេលវេលាយកកម្ទេចចោល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *