តាកែវ៖កម្លាំងនគរបាលស្រុកសំរោងនិងនគរបាលប៉ុស្តិ៍លំចង់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១បានចុះចាប់ជនសង្ស័យ២នាក់តាមពាក្យបណ្តឹងករណីព្រួតគ្នាចាប់រំលោភស្ត្រីម្នាក់នៅចិញ្ចើមផ្លូវ។
ជនល្មើសឈ្មោះ សែម ច័ន្ទតារាអាយុ២២ ឆ្នាំនិងឈ្មោះ អ៊ុក អ៊ួនរដ្ឋា អាយុ ២៤ ឆ្នាំអ្នកទាំង២ រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។ការចាប់រំលោភសេពសន្ថវ:នេះនៅចិញ្ចើមផ្លូវ ភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវកាលពីយប់ថ្ងៃទី១១ខែកញ្ញា។
តាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់សមត្ថកិច្ចថា ខ្លួននិងជនសង្ស័យបានស្គាល់គ្នាតាមហ្វេសប៊ុករយ:ពេលជាច្រើនខែមកហើយ។មុនថ្ងៃកើតហេតុជននេះបានទូរសព្ទណាត់ឱ្យនាងមកជួប។ពេលបានជួបគ្នាហើយជនទាំង២បានព្រួតគ្នាចាប់រំលោភនាងនៅលើចិញ្ចើមផ្លូវរហូតបានសម្រេចតែម្តង។
កម្លាំងជំនាញបានកសាងសំណុំរឿងនឹង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្តតាមនីតិវីធី៕