ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូ ២ គ្រឿង ស្លាប់ម្នាក់របួសធ្ងន់ ២ នាក់

ព្រះសីហនុ៖រថយន្តមិនស្គាល់អត្តសញ្ញាណបុកម៉ូតូ២គ្រឿងបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។


សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តមិនស្គាល់ម៉ាក បើកពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។មកដល់កន្លែងកើតហេតុរថយន្តនេះបានបុកម៉ូតូម៉ាក អ៊ិចសង់ទ័រ បណ្តាលឱ្យខ្ទាតម៉ូតូនេះទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀតម៉ាក ហ្សូមើអ៊ិច ។ ករណីនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូ អ៊ិចសង់ទ័រ ស្លាប់ភ្លាមតែមិនទាន់ស្គាល់អត្តសញ្ញាណទេ។
រីឯអ្នកបើកបរម៉ូតូ ហ្សូមើអ៊ិច ឈ្មោះ ហៀប ហូង ស្រី អាយុ១៩ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ រងរបួសធ្ងន់និងអ្នករួមដំណើរម៉ូតូ ហ្សូមើអ៊ិច ឈ្មោះ នាក់ គ្រីសស្តា ភេទស្រី អាយុ២១ឆ្នាំ រងរបួសធ្ងន់។ចំណែករថយន្តបង្កបើករត់បាត់ត្រូវសមត្ថកិច្ចកំពុងស្រាចជ្រាវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *