ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញចាប់ឈើជាង ១៥០ដុំ នៅស្រុករវាងឈ្មួញត្រៀមដឹកចេញ

ព្រះវិហារ៖ឈើជាង១៥០ដុំដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញទៅបណ្តាខេត្តផ្សេងត្រូវកម្លាំងជំនាញបង្រ្កាបបាននៅស្រុករវៀងខេត្តព្រះវិហារ។
នាយផ្នែករដ្ឋបាលព្រៃឈើរវៀងដឹកនាំកម្លាំងសហការជាមួយអាជ្ញាធរ ឃុំនិងនគរបាលប៉ុស្តិ៍បានចុះរឹបរូសឈើខុសច្បាប់ដែលឈ្មួញយកមកស្តុកទុកត្រៀមដឹកជញ្ជូនចេញ។ប្រតិបត្តិការនេះធ្វើឡើងនៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
លោក ស៊ុ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញានេះថា ឈើដែលរឹបអូសខាងលើមានចំនួន១៥៥ដុំជាប្រភេទឈើលេខ១ ប្រភេទផ្ចឹកនិងសុក្រម។ឈើទាំងនោះ ឈ្មួញបានដឹកជញ្ជូនពីព្រៃយកមកលាក់ទុកនៅជិតផ្ទះអ្នកភូមិហើយក៏បែកការណ៍ដឹងដល់សមត្ថកិច្ចចុះបង្រ្កាបតែម្តង។បច្ចុប្បន្នឈើជាច្រើនដុំនោះត្រូវបានដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀងដើម្បីបន្តនីតិវិធី៕
កម្លាំងជំនាញចាប់ឈើជាង១៥០ដុំនៅស្រុករវៀងឈ្មួញត្រៀមដឹកចេញ

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *