ភ្នំពេញ៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារដែល ជាអ្នកកាន់កាប់ដីអាស្រ័យផល ដាំដំណាំលើទីតាំងកសិកម្មបឹងត្នោត រាប់សិបឆ្នាំមកហើយ បានធ្វើការអំពាវនាវសូមឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ដែលទទួលបានកម្មសិទ្ធិគ្រប់គ្រងដីបឹងខាងលើ ផ្ដល់សំណងដោះស្រាយផលប៉ះពាល់ជូនពួកគាត់ដូចការសម្រេចរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា យោងតាមស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីលេខ១០០៣ ស.ជ.ណ ចុះថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៨ ករណីស្ដីពីសំណើសូមគោលការណ៍អនុញ្ញាតធ្វើការអភិវឌ្ឍន៍លើទីតាំងដីកសិកម្មបឹងត្នោត ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាថ្នូរនិងការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀនខេត្តកណ្ដាល របស់ក្រុមហ៊ុន ឃុន សៀ អ៊ឹមផត អិចផត (KHUN SEA import Export Co..Ltd)។
យោង÷លិខិតលេខ ៥៣៧ លស ចុះថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកណ្ដាល
-លិខិតលេខ ៨៦៦ ខន/០១៨ សជណ ចុះថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០១៨ របស់ខុទ្ទកាល័យ សម្ដេចអគ្គមហាសេនាតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា -ចំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០១៨។
សេចក្តីដូចបានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ជ្រាបថា ចំពោះករណីសំណើរសូមគោលការណ៍អនុញ្ញាតធ្វើការអភិវឌ្ឍន៍ លើទីតាំងដីកសិកម្មបឹងត្នោត ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ជាថ្នូរនិងការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនខេត្តកណ្ដាល របស់ក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (Khun sear import export co..ltd) រាជរដ្ឋាភិបាលបានយល់ព្រមដូចខាងក្រោម÷
-អនុញ្ញាតជាគោលការណ៍ជូនក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត (KHUN SEA Import xport Co..ltd) ធ្វើការអភិវឌ្ឍន៍លើទីតាំងដីកសិកម្មបឹងត្នោត ទំហំ ៨៣៥.៩៩៣ ម៉ែត្រការ៉េ ដែលជាដីឯកជនរបស់រដ្ឋ មានវិញ្ញាបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១១០២-១៤៦៣ ចុះថ្ងៃទី ១៣ ខែមករាឆ្នាំ ២០១៦ ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ស្របតាមនីតិវិធីច្បាប់ជាធរមាន ជាធ្នូរនិងធ្វើការសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅលើផ្ទៃដីសរុបទំហំ ៨០៩២៦ម៉ែត្រការ៉េ (មានវិញ្ញាណបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរបស់ក្រុមហ៊ុន) មានទីតាំងស្ថិតនៅក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលក្រុមហ៊ុនបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការសាងសង់មជ្ឈមណ្ឌលនេះ នឹងអនុវតាសម្រេចរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុនត្រូវសហការជាមួយរដ្ឋបាលខេត្ត ក្នុងការសិក្សា និងអភិវឌ្ឍន៍នូវហេដ្ឋារចនារចនាសម្ព័ន្ធនានារបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត លើផ្ទៃដីសរុប ៨០៩២៦ ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
-រដ្ឋបាលខេត្ត និងភាគីក្រុមហ៊ុនត្រូវសហការក្នុងការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផល ដូចជាការធ្វើការដាំដំណាំរដូវនៅលើទីតាំងដីកសិកម្មបឹងត្នោត ដែលបានចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អាចចលនៈវត្ថុ ជាទ្រព្យរបស់រដ្ឋបាលខេត្ត ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនលើទីតាំងដែលកសិកម្មបឹងត្នោតនេះដំណើរការទៅដោយរលូននិងទទួលជោគជ័យតាមផែនការក្រុងទុកថ្ងៃទី 13 ខែមករាឆ្នាំ 2018 ស្ថិតនៅភូមិសត្វដំបូលឃុំសត្វត្បូរស្រុកស្អាងខេត្តកណ្ដាលស្របតាមវិធីច្បាប់ជាធរមានជាថ្នល់និង 17 គ្រឿងញៀនខេត្តព្រមទាំង 50 នៅលើដីទំហំ
រហូតដល់ពេលនេះដែលជាហេតុធ្វើឲ្យពួកយើង។ជាប្រជាពលរដ្ឋរស់នៅអាស្រ័យផលទីតាំងដីកសិកម្មបឹងត្នោតកើតទុក្ខមិនសុខចិត្តជាមួយក្រុមហ៊ុនឃុនស៊ា នៅលើផ្ទៃបឹងសំរោង រាប់សិបឆ្នាំមកហើយ បាននាំគ្នាធ្វើការអំពាវនាវសូមឲ្យក្រុមហ៊ុនសំរោង រុងរឿង ដែលទទួលបានកម្មសិទ្ធិគ្រប់គ្រងលើដីបឹងខាងលើ ផ្ដល់សំណងដោះស្រាយផលប៉ះពាល់ ជូនពួកគាត់ដូចការសម្រេចរបស់រាជរដ្ឋាភិបាល ។