ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលស្រុកវាលវែង ចាប់រថយន្តធុនធំ១គ្រឿងដឹកឈើអត់ច្បាប់

ពោធិសាត់៖កម្លាំងនគបាលស្រុកវាលវែងបានចាប់រថយន្តធំមួយគ្រឿងដឹកឈើចម្រុះអត់ច្បាប់ ។សមត្ថកិច្ចចាប់រថយន្តនេះនៅម្តុំច្រកចង្អៀតដែលស្ថិតក្នុងភមិក្រពើ២ឃុំក្រពើ២ស្រុកវាលវែងខេត្តពោធិសាត់កាលពីរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២១។
លោកវរសេនីយ៍ឯកធាងឡេងអធិការរដ្ឋាននគបាលស្រុកវាលវែងបានឱ្យដឹងថា៖ការឃាត់រថយន្តធំដឹកឈើចម្រុះដែលបម្រុងលោតឆត្រគ្មានលិខិតអនុញាត។

រថយន្ត ម៉ាកហីយាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A 0176ដឹកឈើគ្រឿង១៣ម៉ែត្រគូប ប្រភេទឈើចម្រុះ ប្រវែង ៥ម៉ែត្រទៅ ៦ម៉ែត្រ ។ក្នុងកិច្ចប្រតិបត្តការនេះសមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ុក វាសនា ភេទប្រុស អាយុ២៣ ឆ្នាំ ជាអ្នកបើករថយន្តរស់នៅម្តុំដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ។
លោកអធិការនគបាលស្រុកបានបន្តថាឈើនេះត្រូវគេដឹកចេញពីដូននាគ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែងខេត្តពោធិសាត់ឆ្ពោះទៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រោយការចាប់ រថយន្តនេះសមត្ថកិច្ច បាន កសាងឯកសារបញ្ជូនទៅបរិស្ថានដែនជម្រកសត្វព្រៃភ្នំសំកុសចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *