ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យដួលស្លាប់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយ កំពុង ចតលើចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើតឡើងស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយជិតស្តុបវិមានឈ្នះ ឈ្នះក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះ ផាន់ នីអាយុ ២៥ ឆ្នាំស្នាក់នៅភូមិស្វាយប៉ាកខណ្ឌឬស្សីកែវស្រុកកំណើត ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះជិះម៉ូតូស៊ូម័រអិច ផ្លាកលេខ ភ្នំពេញ 1DO 3532 ពីត្បូងទៅជើងក្នុងល្បឿនលឿន។ម៉ូតូនេះបានបុករថយន្ត កុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាល រងរបួសធ្ងន់ត្រូវបាន រថយន្តមន្ទីរពេទ្យ ឯកជនដឹកយកទៅសង្គ្រោះហើយក៏ស្លាប់តាមផ្លួវ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *