ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្មេងទំនើង២នាក់ យកដាវកាប់គេរបួសធ្ងន់ទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ខ្លួនក្មេងទំនើង២នាក់ករណីយកដាវកាប់ជនរងគ្រោះឱ្យរបួសធ្ងន់និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។


មន្ត្រីនគរបាលភ្នំពេញបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា មានក្រុមក្មេងទំនើងប្រមាណ៧នាក់ឈប់ម៉ូតូអង្គុយលេងនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។


ក្មេងទំនើងដៃដល់ទាំង២នាក់ដែលចាប់ខ្លួនឈ្មោះសន ណារ៉ុង អាយុ ១៨ ឆ្នាំ នៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងឈ្មោះសៅ សុខហេង អាយុ ១៨ ឆ្នាំ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ សមត្ថកិច្ចក៏បានចាប់យកម៉ូតូ១គ្រឿង ដែលជនបង្កជិះធ្វើសកម្មភាពហិង្សាហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *