តាកែវ៖ក្រោយលែងលះគ្នាខាងប្រុសបានមកសុំខាងស្រីត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រមប្តីក៏យក ទ្រព្យសម្បត្តិនិងសម្ភារដុតកម្ទេចចោលត្រូវចាប់ខ្លួនត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវកាលពីព្រលប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ជនបង្កឈ្មោះយ៉ែម ប៊ុនថនអាយុ៣៩ឆ្នាំ ស្នាក់នៅនិងភូមិឃុំខាងលើ។ចំណែកប្រពន្ធឈ្មោះងួន វ៉ាត អាយុ៣៧ឆ្នាំ អ្នកទាំងអតីតជាប្ដីប្រពន្ធ។
មុនកើតហេតុខាងប្រុសបានមកសុំជានាជាមួយខាងស្រីវិញតែខាងស្រីបានបដិសេធ។ពេលនោះ ខាងប្រុសបានផ្ទុះកំហឹងប្រមូលសម្ភារប្រើប្រាស់និងទ្រព្យសម្បត្តិដុតបំផ្លាញចោល។ក្នុងនោះមានម៉ូតូ១ គ្រឿង ទូទឹកកកកៅអីជ័រដប់ តុមួយ កង់១ដែលជារបស់អតីតប្រពន្ធ។
បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងដើម្បីត្រៀមបញ្ជូនទៅតុលាការ៕