ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយខ្នងអស់គ្មានសល់នៅស្រុកភ្នំស្រួច

 

កំពង់ស្ពឺ៖ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ខណៈដែលម្ចាស់មិននៅ។ផ្ទះនេះស្ថិតនៅក្នុងភូមិទឹកចេញឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២១។

សាក្សីដែលរស់នៅក្បែរផ្ទះដែលត្រូវភ្លើងឆេះនោះបានឱ្យដឹងថា៖ដោយសារម្ចាស់មិននៅហើយទុស្សេចរន្តអគ្គសនីបង្កអណ្តាតភ្លើងឆេះអស់គ្មានសល់។ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះម្ចាស់ឈ្មោះជុំហ៊នភេទប្រុសអាយុ៤៨ឆ្នាំជាយោធាមជ្ឈមណ្ឌលអភិវឌ្ឍនិងប្រពន្ឋឈ្មោះឃឹមវណ្ណាអាយុ៥៤ឆ្នាំរស់នៅភូមិទឹកចេញឃុំត្រែងត្រយឹងស្រុកភ្នំស្រួច។ផ្ទះនេះមានទំហំ៨ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងប្រក់ស័ង្កសីផ្ទះបាយក្រោយធ្វើពីបេតុងប្រក់សង្ក័សី។

ប្រភពបានបន្តថា៖សម្ភារខូចខាតរួមមានលុយដុល្លារ១.០០០ដុល្លារម៉ូតូមួយគ្រឿងគ្រែចំនួន៤.ទូរដាក់ខោអាវចំនួន៣ពូកចំនួន៥ទូរទស្សន៍២គ្រឿងទូរទឹកកក១ឯកសារនិងសម្ភារក្នុងផ្ទះជាច្រើនទៀត។សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖ដោយសារតែមិនបានទទួលដំណឹងនិងសេចក្តីរាយការណ៍យឺតទើបសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនេះទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *