ភ្នំពេញ៖ នារីម្នាក់បានផឹកស៊ីស្រាថ្នាំលាយជាមួយភេសជ្ជ: ស្រាប់តែមានអាការមិនស្រួលខ្លួន ក៏ហៅកង់បីដឹកទៅមន្ទីរពេទ្យនាងបានដាច់ខ្យល់ស្លាប់នៅលើកង់បីនោះ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅទល់មុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
នារីដែលស្លាប់ឈ្មោះ ស្រី លីន អាយុ២០ឆ្នាំ បម្រើការតាមភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។មិត្តភក្ដិនារីដែលស្លាប់បានឱ្យដឹងថាមុនពេលកើតហេតុ ពួកនាងមានគ្នា៦នាក់ ប្រុសម្នាក់ ត្រូវជាសង្សាររបស់នាងបាននាំគ្នាជួបជុំផឹកស៊ី ។
ចំណែកស្ត្រី៤នាក់ បាននាំគ្នាផឹកស៊ី ស្រាបៀរកំប៉ុង រីឯនាងនិងសង្សារបាននាំគ្នាផឹកស្រាថ្នាំ លាយជាមួយនឹងភេសជ្ជ:ស្ទីង ផឹកអស់ចំនួន៦ឈុត ។ លុះពេលផឹកហើយក៏ស្រាប់តែនាង បានក្អួតចង្អោទន់ដៃទន់ជើង ដោយឃើញអាការមិនស្រួល ពួកគេជាមិត្តភក្ដិ ក៏បានហៅកង់បី មកដឹកទៅកាន់មន្ទីរពេទ្យក៏បានស្លាប់ទៅហើយ ។
បន្ទាប់ពីដឹងថានារីស្លាប់ហើយ មិត្តភក្តិក៏បានទាក់ទងទៅរកសាច់ញាតិនៅឯខេត្ត។ប៉ុន្តែពេលទៅដល់មុខវត្តចាក់អង្រែក្រោម ក៏ត្រូវចាក់សោរបងមិនឱ្យចូល ដោយរង់ចាំខាងពេទ្យ មកយកសំណាក និងសមត្ថកិច្ចជំនាញពិនិត្យមើលថានាងនេះបានស្លាប់ដោយសារអ្វី?