ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ស្រវឹងស្រាបាត់ខ្លួនមួយយប់ ព្រឹកឡើងឃើញសពក្នុងស្រះទឹក!

បាត់ដំបង៖បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងក៏បាត់ខ្លួនពេញមួយយប់ត្រូវក្រុមគ្រួសារបាននាំគ្នាស្វែងរកក៏ប្រទះឃើញស្លាប់នៅក្នុងទឹកស្រះ។
ករណីបង្កការភ្ញាក់ផ្អើលស្ថិតនៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២០ វិច្ឆិកា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ស្រន់ ស្រូយអាយុ៣១ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងទឹកស្រះ សង្ស័យបុរសរូបនេះស្រវឹងដើរធ្លាក់ស្រះនៅក្បែរផ្លូវកាលពីយប់។
ក្រុមគ្រួសារឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ វិច្ឆិកា មានការជួបជុំផឹកស៊ីមួយ។បន្ទាប់ពីផឹកស៊ីរួចជនរងគ្រោះបានបាត់ខ្លួនគ្មានដំណឹងឈឹងហើយក៏នាំគ្នាដើររកទាំងយប់តែរកមិនឃើញសោះ។ ស្រាប់តែថ្ងៃទី២០ វិច្ឆិកាក៏ប្រទះឃើញស្លាប់នៅក្នុងទឹកស្រះតែម្ដង។ក្រោយមកមន្ត្រីជំនាញបានចុះពិនិត្យសាកសពហើយ ប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *