ភ្នំពេញ៖ម៉ូតូធំបុកជាមួយរថយន្តពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ករណីនោះនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២១ ខែវិច្ឆិកា។
អ្នកស្គាល់បុរសនោះបានឱ្យដឹងថា មុនកើតហេតុឈ្មោះ រតនា អាយុជាង៣០ឆ្នាំបានជិះម៉ូតូធំ CB 400cc ចេញពីជួបជុំជាមួយមិត្តភក្តិក្នុងហាងមួយ ត្រឡប់ទៅផ្ទះវិញតាមផ្លូវ១៦៣។ពេល ឆ្លងស្តុបក៏ជ្រុលទៅបុកជាមួយរថយន្តកូរ៉ូឡាផ្លាកលេខ ភ្នំពេញ 2AD-4335 បណ្តាលឱ្យស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។ចំណែកអ្នកបើកបរបានបើកទ្វារថយន្ដឡើងជិះផាស្អេបចេញទៅបាត់បន្សល់តែរថយន្ដនៅទីនោះ។
បន្ទាប់មកសមត្ថកិច្ចក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅននគបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំតំណាងភាគីចូលខ្លួនដោះស្រាយ ពេលក្រោយ៕