ព័ត៌មានសន្តិសុខសង្គម

នឹងបញ្ជូនជនសង្ស័យប្ដីនឹងប្រពន្ធទៅតុលាការករណីរក្សាទុក,ជួញដូរសារធាតុញៀន

កំពង់ឆ្នាំង៖កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនខេត្តនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នឹងបញ្ជូនជនសង្ស័យប្តីនិងប្រពន្ធទៅតុលាការករណីរក្សាទុក,ជួញដូរសារធាតុញៀនដែលជនទាំងពីរចាប់ខ្លួននៅផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៧ ខែមីនា។
កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកទឹកផុសដឹកនាំដោយលោកវរសេនីយ៍ទោ គីសោភ័ស្ស អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុកទឹកផុស សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបករណីរក្សាទុកជួញដូរនូវសារធាតុញៀន។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឌួង សេរីរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំជាងពិដានប្រពន្ធឈ្មោះ ជារ៉ានី អាយុ៣៣ឆ្នាំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្កំពង់ឆ្នាំង។ដកហូតវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់=១,៨០g,ទូរស័ព្ទ២គ្រឿង,ម៉ូតូ ១គ្រឿង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *