ព័ត៌មានសន្តិសុខសង្គម

តាមចាប់តៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុកអ្នកថ្មើជើងម្នាក់ស្លាប់!

ភ្នំពេញ៖សមត្ថកិច្ចកំពុងតាមចាប់តៃកុងរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកអ្នកថ្មើជើងម្នាក់បណ្តាលឱ្យស្លាប់រួចបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះស្ថិតនៅជាប់ស្ពានព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាកាលពីម៉ោង៥ទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា។ មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកស្លាប់ ឈ្មោះ ពាន ពារ អាយុ២២ឆ្នាំជាកម្មករសំណង់ បុរីប្លូដាយមិន។ទីកំណើតភូមិស្ទោង ឃុំសំព្រួច ស្រុកស្ទោង ខេត្តកំពង់ធំ។បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ភូមិ សង្កាត់ខាងលើ។
តាមការពិនិត្យរយៈកាមេរ៉ាសុវត្ថិភាពរបស់ស្ថានីយប្រេងតេលានៅជិតកន្លែងកើតហេតុបានបង្ហាញថា រថយន្តក្រឡុកស៊ីម៉ងត៍មិនស្គាល់ម៉ាកបានបុកជនរងគ្រោះកំពុងដើរតាមផ្លូវពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាម។ក្រោយមកនគរបាលជំនាញបច្ចេកទេស រាជធានីភ្នំពេញបានចុះពិនិត្យរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយបន្តស្រាវជ្រាវតាមចាប់តៃកុងរថយន្តបង្កយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *