ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខក្រុមចោលឆក់មាសតាមទូរ មុនបញ្ជូនទៅតុលាការ

កំពង់ស្ពឺ៖នគរបាលខេត្តកំពង់ស្ពឺបានបង្ហាញមុខ ក្រុមចោរឆក់មាសតាមទូរនៅខេត្តតាកែវ ហើយបុករថយន្តសមត្ថកិច្ចឱ្យខូចនិងរបួសម្នាក់ មុនបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។
កម្លាំងជំនាញបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១ ខែមេសា នគរបាលស្រុកបសេដ្ឋ ត្រូវគេរាយការណ៍ថា មានក្រុមជនសង្ស័យឆក់ខ្សែកចេញពីទូលក់មាស នៅផ្សារត្រពាំងអណ្ដើកខេត្តតាកែវ។បន្ទាប់ពីទទួលបានភិនភាគនិងមធ្យោបាយរួចមក សមត្ថកិច្ចក៏ចេញពួនស្ទាក់ឈានដល់បង្ក្រាបក្រុមល្មើសបានចំនួន៣នាក់និងរថយន្តមួយគ្រឿង។
ជនសង្ស័យឈ្មោះ គីម លីហួ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ-ឈ្មោះ សួន ពុទ្ធរិទ្ធ ហៅវីត និងឈ្មោះ លី ខៀង។២នាក់នេះនៅសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ។រថយន្តចាប់បានម៉ាកព្រូស១គ្រឿង ផ្លាកលេខភ្នំពេញ 2BP-3306 ជិះធ្វើសកម្មភាព ។ក្រោយពីឃាត់ខ្លួនជាមួយវត្ថុតាងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានសាកសួរហើយកសាងសំណុំរឿងនិងបង្ហាញមុខមុនបញ្ជូនខ្លួនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *