ព័ត៌មានសន្តិសុខសង្គម

ប្រពន្ធរត់ចោល៣ខែ សម្រេចចិត្តចង.ក សម្លាប់ខ្លួនចោលកូន២នាក់

ភ្នំពេញ៖បុរសម្នាក់បន្ទាប់ពីប្រពន្ធរត់ចោល៣ខែសម្រេចចិត្តចង.កសម្លាប់ខ្លួនចោលកូនប្រុសតូចពីរនាក់ឱ្យកំព្រានៅម្តុំមាត់ទន្លេក្នុងភូមិក្បាលកោះសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ជនអត្តឃាតឈ្មោះសុះអាឡាហ្វីនអាយុ៣២ឆ្នាំមុខរបរនេសាទរស់នៅតំបន់មិនរៀបរយតាមមាត់ទន្លេភូមិក្បាលកោះសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញមានកូនប្រុសតូចៗក្នុងបន្ទុក២នាក់។
ប្រភពដដែលបានបន្តថា៖បុរសនេះត្រូវប្រពន្ធរត់ចោល៣ខែមកហើយ។តាំងពីពេលនោះមករូបគាត់(ជនអត្តឃាត)អាចគ្រាំគ្រាចិត្តរហូតមកដល់ថ្ងៃកើតហេតុវេលាម៉ោង៤ទៀបភ្លឺគេឃើញគាត់ដើរទៅដើរមកនៅម្តុំកើតហេតុលុះព្រឹកឡើ់ងស្រាប់តែឃើញគាត់ចង.កសម្លាប់ខ្លួននៅលើដើមឈើស្លាប់បាត់ទៅហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *