ព័ត៌មានសន្តិសុខសង្គម

ស្ត្រីបរទេសបើករថយន្តទំនើបបុករបាំងថ្មចែកផ្លូវ ខូចធ្ងន់ធ្ងរ

ភ្នំពេញ៖ស្ត្រីបរទេសម្នាក់បើករថយន្តទៅបុកក្បាលថ្មចែកផ្លូវបាក់អស់ចំនួន៣កង់ចំណែករថយន្តខូចខ្ទេចមួយកំណាត់មុខ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា មុនកើតហេតុស្ត្រីជនជាតិបរទេសម្នាក់បានបើករថយន្តទំនើប ម៉ាកម៉ែកសឺដែស ពាក់ផ្លាកលេខភ្នំពេញ 2BL 2682 រួមមានអ្នកដំណើរម្នាក់ផងធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។រថយន្តបានរេចង្កូតជ្រុលទៅបុកក្បាលថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់៣កង់ រថយន្តខូចខ្ទេចផ្នែកខាងមុខ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកស្ទូចរថយន្តបង្កទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *