ព្រះសីហនុ៖កម្លាំងនគរបាលស្រុកព្រៃនប់កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១បានចាប់ខ្លួនក្រុមជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធលើ៤បទល្មើស។
នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា សមត្ថកិច្ចចាប់ជនសង្ស័យចំនួន៨នាក់នេះពាក់ព័ន្ធបទល្មើសចំនួន៤។ក្នុនោះ-បទល្មើសលួច២ករណីជនសង្ស័យចំនួន២នាក់-បទល្មើសហឹង្សាដោយចេតនា១ករណី ជនសង្ស័យចំនួន៣នាក់- បទល្មើសធ្វើឱ្យខូចខាតដោយចេតនាមួយករណី ជនសង្ស័យម្នាក់និង-អនុវត្តន៍ដីកាបង្គាប់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៨នាក់នេះ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាការបន្តនីតិវិធី៕