ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជាងសំណង់ម្នាក់ករណីលួចម៉ូតូទៅតុលាការ

បន្ទាយមានជ័យ ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានត្រៀមបញ្ជូនជាងសំណង់ម្នាក់ករណី លួចម៉ូតូនៅក្រុងប៉ោយប៉ែតទៅតុលាការ។
អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះមួង ចំរឿន ភេទប្រុស អាយុ ២៦ឆ្នាំជាជាងសំណង់ ស្នាក់នៅម្តុំផ្កាយ៣ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ម៉ូតូឈ្មោះផាន់ ចំរើនអាយុ២៥ឆ្នាំថា បានប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ខ្លួនបាត់ម៉ូតូម៉ាក ហុងដា zoomer-x ផ្លាកលេខ 1P-0166 ដាក់នៅមុខផ្ទះ ។
ក្រោយទទួលពាក្យបណ្តឹងភ្លាមកម្លាំង នគរបាលក្រុងបានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះមួង ចំរឿនយកមកសួរនាំ។ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ zoomer-x ខាងលើប្រាកដមែន ។បន្ទាប់មកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់វិញ រីឯជនសង្ស័យបានត្រឿមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *