ព័ត៌មានសន្តិសុខសង្គម

កំពុងស្វែងរកចាប់ចោរលួចគាស់ទូរយកមាស គិតជាទឹកប្រាក់ប្រមាណ៧ម៉ឺនដុល្លារ

មណ្ឌលគីរី៖នគរបាលជំនាញស្រុកកែវសីមាកំពុងស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យករណីលួចចូលក្នុងផ្ទះអាជីវករគាស់ទូយកមាសគិតជាទឹកប្រាក់អស់ប្រមាណ៧ម៉ឺនដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ិន ខេម អាយុ៥១ឆ្នាំ មុខរបរលក់មាសនិងប្រពន្ធឈ្មោះ ទឹម ណៃយៀប អាយុ៤៥ឆ្នាំ។កាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី៣ ខែកុម្ភៈនេះ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានចោរធ្វើសកម្មភាពចូលផ្ទះអាជីវករលក់មាសនិងបានលួចគាស់ទូយកមាសអស់ជាច្រើន។ករណីនេះម្ចាស់ផ្ទះអះអាងថា បានបាត់បង់ទ្រព្យសម្បត្តិជាគ្រឿងអលង្ការសរុបជាទឹកប្រាក់ប្រមាណ៧ម៉ឺនដុល្លារ។
នៅកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញអង្រឹងចំនួន២ដែលគេសង្ស័យជារបស់ក្រុមចោរបានកាត់កំណាត់អង្រឹងនេះតភ្ជាប់គ្នាឡើងតាមដំបូលផ្ទះធ្វើសកម្មភាពប្រមូលទ្រព្យមានតម្លៃបានហើយក៏គេចខ្លួនបាត់តែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *