ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ស្ត្រីម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនឯង

បន្ទាយមានជ័យ៖ស្ត្រីម្នាក់បង្ខំឱ្យកូននិងខ្លួនលេបថ្នាំកណ្ដុរដើម្បីស្លាប់ទាំងអស់គ្នា។តែមិនស្លាប់ស្ត្រីនោះបែជាយកសាំងចាក់ដុតខ្លួនឯងឱ្យឆេះស្លាប់ម្នាក់ឯងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ។ករណីនេះបានកើតឡើងនៅម្តុំឡធ្យូង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រលប់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីធ្វើអត្តឃាតឈ្មោះ ងួន ស្រីមុំ អាយុ ៥០ ឆ្នាំនៅ ភូមិសង្កាត់ខាងលើ។បន្ទាប់ពីទទួលដំណឹងករណីនោះសមត្ថកិច្ចបានចុះទៅឃើញសាកសពស្លាប់ក្នុងភ្នក់ភ្លើង។បន្ទាប់មកបានបង្កើតគណៈកម្មការដើម្បីពិនិត្យសាកសពមានការចូលរួមគ្រប់មន្ត្រីស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន។
ឈ្មោះ ជុំ សុខខេង អាយុ ៥២ឆ្នាំរស់នៅភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែតបាននិយាយថា កាលពីរសៀលថ្ងៃទី៩ ខែមិថុនា គាត់កំពុងអង្គុយលក់ដូរស្រាប់តែឮសំឡេងក្មេងប្រុសអាយុ ១២ ឆ្នាំបានស្រែកថា “ជួយផងម៉ែខ្ញុំបង្ខំឱ្យខ្ញុំលេបថ្នាំកណ្ដុរខ្ញុំមិនចង់ស្លាប់ទេ”។ បន្ទាប់មកនាំគ្នាទៅមើលស្រាប់តែឃើញឈ្មោះ ងួន សុខមុំ កំពុងយកថ្នាំកណ្ដុរបញ្ចុកកូនហើយក៏បាននាំគ្នាជួយចាប់គាត់យកក្មេងចេញ។
ចំណែកឈ្មោះ សុខមុំ បានលេបថ្នាំកណ្ដុរអស់ខ្លះហើយគាត់បានជិះម៉ូតូឌុបចេញទៅក្រៅមួយសន្ទុះស្រាប់តែឮអ្នកភូមិនិយាយថាឈ្មោះ សុខមុំ បានដុតខ្លួនឯងស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *