ព័ត៌មានសន្តិសុខសង្គម

ស្រាវជ្រាវចាប់បាន៣នាក់ បន្ទាប់ពីបង្កឱ្យកអគ្គីភ័យឆេះហាងស្លាប់មនុស្ស៣នាក់

ភ្នំពេញ៖រហូតដល់ព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះសមត្ថកិច្ចស្រាវជ្រាវចាប់បាន៣នាក់បន្ទាប់ពីបង្កឱ្យមានអគ្គិភ័យឆេះហាងមួយធ្វើឱ្យមនុស្ស៣នាក់ស្លាប់នៅសង្កាត់ផ្សារដេប៉ូទី២ពេលកន្លងមក។
គួរបញ្ជាក់ថាករណី អគ្គិភ័យបានកើតឡើងកាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ទីតាំងដែលឆាបឆេះជាហាងកំពុងជួសជុលដោយសង់នៅជាប់នឹងហាងមួយយីហោ “កន្លែងថ្មី”ជាហាងម្ចាស់តែមួយ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ កែម កូលីន អាយុន៤២ឆ្នាំអ្នកលក់កាហ្វេកន្លែងកំណើតនៅស្រុកបាណន់ ខេត្តបាត់ដំបង។ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំអ្នករត់តុនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនិងឈ្មោះ សេង សំអាងអាយុ២៩ឆ្នាំអ្នករត់តុនៅស្រុកកោះកុង ខេត្តកោះកុង។ចំពោះជនសង្ស័យទាំង៣នាក់សមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *