ភ្នំពេញ៖មនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាបានជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលចតចោលនៅលើចិញ្ចើមផ្លូវបណ្តាលឱ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាម ផ្លូវជាតិលេខ១ម្តុំផ្សារគគីរ ស្រុកគៀនស្វាយខេត្តកណ្តាល។
អ្នកដែលស្លាប់ឈ្មោះ វាចារ ភេទប្រុស អាយុ១៨ឆ្នាំជាកម្មករផ្នែកបោចមាន់ មានស្រុកកំណើតនៅស្រុកគៀនស្វាយខេត្តកណ្តាល។ចំណែកអ្នករួមដំណើររងរបួសមិនស្គាល់អត្តសញ្ញាណ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍បានចុះវាស់វែង។ជាមួយនោះបានយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការរដ្ឋានស្រុកគៀនស្វាយ ខេត្តកណ្តាលដើម្បីដោះស្រាយតាម
ច្បាប់៕