Uncategorized

ម៉ូតូ និង ម៉ូតូកង់បី បុកគ្នាភាគីម្ខាងស្លាប់ ម្ខាងទៀតបើករត់បាត់

ភ្នំពេញ៖ម៉ូតូនិងម៉ូតូបានបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យរីឯភាគីម្ខាងទៀតបើករត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវបេតុងម្តុំរោងចក្រចាន់សុវណ្ណក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ សឿង ឃឹម អាយុ៤៣ឆ្នាំជាកម្មករសំណង់ មានប្រពន្ធនិងកូនស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីគ្រោះថ្នាក់ប្រពន្ធជនរងគ្រោះក៏បានហៅកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ ក៏ស្លាប់តាមផ្លួវនៅលើកង់បីតែម្តង។ប្រពន្ធបានដឹកសពមកកន្លែងកើតហេតុវិញរង់ចាំសមត្ថកិច្ចចុះមកពិនិត្យ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឱ្យប្រពន្ធរងគ្រោះទៅដាក់ពាក្យបណ្ដឹង ងាយស្រួលឆែកកាមេរ៉ាតាមរកជនបង្ក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *