ស្ទឹងត្រែង៖កម្លាំងនគរបាលខេត្តស្ទឹងត្រែងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ជាអ្នកប្រើប្រាស់និងចែកចាយនូវសារធាតុញៀន។ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះសមត្ថកិច្ចបានបញ្ជាក់ថាបង្ក្រាបបាននៅកន្លែងពីរផ្សេងគ្នា គឺនៅថ្ងៃទី២៤និង២៥ ខែ ឧសភាឆ្នាំ២០២០។
លោកចែមផានិតស្នងការងស្តីទីទទួលផែនប្រឆាំងគ្រឿងញៀនបានឱ្យដឹងថាគោលដៅទី១ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់រួមនិងវត្ថុតាងដកហូតសារធាតុញៀនចំនួន៣កញ្ចប់ធំកញ្ចប់តូចមានទម្ងន់៨០,៦៣ក្រាម។ប្រព្រឹត្តនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០។
គោលដៅទី២.ឃាត់ខ្លួនបានបីនាក់ទៀតរួមនិងវត្ថុតាងសារធាតុញៀនចំនួន៣កញ្ចប់ធំកញ្ចប់តូចនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណុចអូពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
លោកស្នងការរងស្តីទីទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគបាលខេត្តបានឱ្យដឹងថាជនសង្ស័យទាំង៦នាក់ត្រូវបានធ្វើការឃាត់ខ្លួន។ក្នុងនោះមានម្នាក់ជាស្រីដោយធ្វើឡើងបង្ក្រាបពីរកន្លែងផ្សេងគ្នា។ វត្ថុតាងនូវសារធាតុញៀនកញ្ចប់ធំនិងតូចត្រូវបានដកហូតរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់។
ប្រភពដដែលបានបញ្ជាក់ថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះខេន សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ ទី២.ឈ្មោះនូវ ណាន ភេទស្រីអាយុ៣០ឆ្នាំ។ទី៣.ឈ្មោះរឿនសុជាតិភេទប្រុសអាយុ២៣ឆ្នាំ ។ទី៤ឈ្មោះខេនសុផាន់និត។ជនទាំងនេះបាននិយាថាខ្លួនបានទិញពីឈ្មោះថៃចិត្រា(ហៅខ្លឹង)ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅអូរពងមាន់ ភូមិរាជនុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ក្រោយពីរសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន(ICE) ៣កញ្ចប់ធំ និង១កញ្ចប់តូច។ទី៥.ឈ្មោះឆាំពៅភេទប្រុសអាយុ៣៣ឆ្នាំទី៦.ឈ្មោះកងវាន់ឌីភេទប្រុសអាយុ៣៨ឆ្នាំ។ជនសង្ស័យទាំង៦នាក់ក្រោយការធ្វើតេស្តទឹកនោមសុទ្ខតែជាអ្នកប្រើប្រាស់នូវសារធាតុញៀន។ភស្តុតាងសារធាតុញៀនដកហូតមានទម្ងន់១០៥,៨៩ក្រាម៕