(ពោធិ៍សាត់) ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលអមដំណើដោយ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ ។
អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យមួយខ្នងនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ការសាងសង់មន្ទីរពេទ្យបង្អែកនេះដោយមានការគាំទ្រពីក្រសួងសុខាភិបាល។ក្នុងគោលដៅជំរុញការផ្ដល់សេវាសុខាភិបាលឲ្យខិតជិតប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខភាព សាធារណៈឲ្យកាន់តែល្អប្រសើរ ជាពិសេសលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ និងចូលរួមលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មួយចំណែកផងដែរ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
សូមចូលរួមអបអរសាទរចំពោះ ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋនៅស្រុកបាកាន៕