Uncategorized

សមត្ថកិច្ចចាប់ជន២នាក់បន្ទាប់ពីឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់

 

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​បាន​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​ប្រដេញ​ចាប់​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​ចិន​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នៅក្បែរ​ផ្ទះសំណាក់​ស្ទឹង​លាភ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ ។​
​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្គុ​ត​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HL.3013​បាន​ឆក់​ទូរស័ព្ទដៃ​ជនជាតិ​ចិន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅក្បែរ​សាលារៀន​សន្ធរម៉ុក​ក្នុង​ខណ្ឌទួលគោក​។​រួច​ក៏​នាំគ្នា​ជិះ​រត់គេចខ្លួន​ខណៈនោះ​ក៏​ប្រទះ​នឹង​កម្លាំង​នគរបាល​កំពុង​ល្បាត​តាមផ្លូវ​ឃើញ​ក៏បាន​នាំគ្នា​ជិះ​ប្រដេញ​ប្រ​ភិត​ប្រ​ភីង​មកដល់​ក្បែរ​ផ្ទះសំណាក់​ស្ទឹង​លាភ​ចាប់បាន​តែម្តង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *