Uncategorized

រន្ទះបាញ់ស្លាប់ម្នាក់និងរបួស២នាក់នៅស្រុកបន្ទាយអំពិល

 

ឧ​ត្ត​រ​មានជ័យ​៖​មេឃ​កំពុង​ភ្លៀង​នៅ​ចម្ការ​រន្ទះបាញ់​បណ្តាលឱ្យ​ស្លាប់​បុរស​ជា​ប្តី​ម្នាក់ រីឯ​ប្រពន្ធ​និង​បងថ្លៃ​ម្នាក់ទៀត​បាន​ដូ​ល​សន្លប់​ធំ​ត្រូវបាន​ដឹកបញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។​ករណីនេះ​បានកើត​កាលពី​រសៀល​ថ្ងៃទី​១៣​ខែ​វិឆ្ឆិកា​ឆ្នាំ​២០២០​ស្ថិតនៅ​ចំណុច​ព្រៃ​រំដួល​ស្ថិតនៅ​ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិលខេត្តឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​១.​ឈ្មោះ ណូ ណ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​ត្រូវជា​ប្តី​) ស្លាប់ ។​២.​ឈ្មោះ យឺន សុ​ភី ភេទ​ស្រី អាយុ​១៩​ឆ្នាំ​(​ត្រូវជា​ប្រពន្ធ​)​សន្លប់ រងរបួស​ធ្ងន់ ។​និង​ទី​៣.​ឈ្មោះ មឺត ចំណាន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​(​ត្រូវជា​បងថ្លៃ​)​សន្លប់​រងរបួស​ធ្ងន់​អ្នក​ទាំងបី​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *