ព្រៃវែង៖កាលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២០ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីឈួនគឹមសានមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោកប៊ូប៊ុនហាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
កម្លាំងមន្ទីរយុត្តិធម៌ខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរដឹកនាំដោយលោកវរសេនីយ៏ទោផាត់សុជោតប្រធានមន្ទីរយុត្តិធម៌។កម្លាំងបានចុះបង្ក្រាបបទល្មើសគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅចំណុចបន្ទប់ជួលលេខB០៥ផ្ទះសំណាក់មង្គលថ្មីស្ថិតក្នុងភូមិ០១ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ១.ឈ្មោះផល្លី វច្ឆ័យភេទ ប្រុសអាយុ២៥ឆ្នាំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។២.ឈ្មោះជា ស្រីលី ភេទស្រី អាយុ២០ឆ្នាំនៅភូមិ៦ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង។៣.ឈ្មោះជឹម ហេង ភេទប្រុស អាយុ២១ ឆ្នាំ នៅភូមិ៥ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង។
មន្ត្រីដដែលបានបន្តថាៈសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស ចំនួន១០កញ្ចប់តូច ទម្ងន់២.៦១ក្រាមទាំងសបកថង់,ឧបករណ៏ជក់ថ្នាំមួយចំនួន,ទូរស័ព្ទដៃចំនួន៤គ្រឿងម៉ាកណូគាចុចពិល០២គ្រឿង ម៉ាកអូប៉ូ២ គ្រឿង។ដែកកេះចំនួន៣-កុំព្យូទ័រ័ឡែបថបចំនួន១គ្រឿង ,ម៉ូតូចំនួន២គ្រឿង។
ប្រភពបានបន្តថាៈបន្ទាប់មកនៅថ្ងៃទី១៤ខែកញ្ញា២០២០កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត៖១.ឈ្មោះឈួន សុវណ្ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។២.ឈ្មោះឆន វុត្ថា(ហៅខ្មៅ )ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្តាល។
ចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សចំនួន០២កញ្ចប់ធំទម្ងន់៤.០៣,ក្រាមទាំងសបកថង់-ទូរសព្ទ័ដៃចំនួន២គ្រឿងម៉ូតូចំនួន១គ្រឿងសរុបទាំង២លើកម្សៅក្រាមពណ៌សមានចំនួន១២កញ្ចប់ទម្ងន់០៦.៦៤ក្រាមថ្លឹងទាំងសំបកថង់។បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីបន្តនីតិវិធី៕