Uncategorized

ឃាត់ជនម្នាក់ក្រោយវាយបំផ្លាញព្រះពុទ្ធរូបរបស់វត្តចំនួន២ក្នុងស្រុកសំពៅលូន

 

​​បាត់ដំបង​៖​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ក្រោយពី​វាយបំផ្លាញ​ព្រះពុទ្ធ​បដិមា និង​សមិទ្ធផល​ជាច្រើន​ទៀត​ក្នុង​វត្ត​អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី​និង​វត្ត​សាស្តារ​។​

​លោក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ប្រាប់​ឱ្យដឹងថា​៖​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាមៗ​កម្លាំង​របស់លោក​បាន​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនដៃដល់​ដែល​បាន​វាយបំផ្លាញ​ព្រះពុទ្ធ​រូប​ជាច្រើន​អង្គ​នៅក្នុង​វត្ត​ចំនួន​២ គឺ​វត្ត​អូរ​ជុំ​ឧ​ត្ត​ម​សាមគ្គី​និង​វត្ត​តា​ស្តា​។ ជនបង្ក​មានឈ្មោះ​យួ​ស​តុលា​ភេទ​ប្រុស​អាយុ​២៩​នៅក្នុង​ភូមិ​ត្រពាំង​ព្រលិត​ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​បានធ្វើ​សកម្មភាព​យក​ដំបង​ឈើ​ជ្រុង​វាយបំផ្លាញ​ទៅលើ​ព្រះ​ពុទ្ធរូប​និង​សមិទ្ធផល​ក្នុង​វត្ត​ដែល​ទើប​កសាង​ថ្មី​អស់​ជាច្រើន​។​
ជន​ខាងលើ​បានធ្វើ​សកម្មភាព​លើក​បោះបោក​ព្រះពុទ្ធ​រូប​និង​យក​ដំបង​ឈើ​ជ្រុង​វាយ​បំផ្លិចបំផ្លាញ​លើក​ទី​១ នៅក្នុង​វត្ត​អូរ​ជុំ​ឧ​ត្ត​សាមគ្គី ស្ថិតក្នុង​ភូមិ​អូរ ឃុំ​សន្តិភាព​កាលពី​រំលងអធ្រាត្រ ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។​លើក​ទី​២ វាយបំផ្លាញ​ព្រះពុទ្ធ​រូប​ដូច​គា្ន​ទៀត​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្នុង​វត្ត​សុវណ្ណ​គី​រីតា​ស្តា ស្ថិតក្នុង​ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន បណ្តាលឱ្យ​ខូចខាត​សមិទ្ធផល​នានា​រួមទាំង​ពុទ្ធបដិមា​ធំ តូច​ជាច្រើន​ទៀត​។
តាម​ការបញ្ជាក់​ពី​សាច់ញាតិ​អះអាងថា​៖​ជនបង្ក​ធ្លាប់មាន​បញ្ហា​ដូង​ធ្លាក់​ត្រូវ​ក្បាល​កាលពី​កន្លងមកហើយ​ការប៉ះទង្គិច​នេះ​បានធ្វើ​ទុក​យូរៗ​ម្តង​ដោយ​តែងតែ​ធ្វើ​សកម្មភាព​ខុសឆ្គង​ជារឿយៗ​ទាំង​មិនដឹង​ខ្លួន ។​នៅពេល​ចុងក្រោយ​ជននេះ​បាន​ចេញពីផ្ទះ​អស់​ជាច្រើន​ថ្ងៃ​បាត់​ដំណឹង​រហូត​ទើបតែ​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ដឹង​។​
​លោក​អធិការ​បាន​បន្តថា​៖​ចំណាត់​ការបន្ត​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ពី​ប្រវត្តិ​សុខភាព​។​ប៉ុន្តែ​មិនទាន់​សម្រេច​ថា​និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅឡើយ​ទេ​៕​ស​ហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *