Uncategorized

ប្រជុំត្រួតពិនិត្យនិងគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណនៃរាជរដ្ឋាភិបាល

 

​ខេត្តព្រះវិហារ​៖​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​គាំទ្រ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៃ​រាជរដ្ឋាភិបាល​។​

​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថាៈ​សូមឱ្យ​មន្ត្រី​នៅតាម​មូលដ្ឋាន​ត្រូវ​ចេះ​ណែនាំ​និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​យល់ដឹង​ពី​អនាម័យ​ត្រូវ​ពាក់​ម៉ាស់​លាងដៃ​និង​សាប៊ូ​។​ជំ​រុញឱ្យ​មន្ត្រី​ជំនាញ​ត្រូវ​រឹតបន្តឹង​អំពី​ច្បាប់​សារា​ចរណ៍​និង​បញ្ហា​គ្រឿង​ញឿ​ន​។​លុបបំបាត់​ការជួញដូរ​ផ្លូវភេទ​និង​ក្មេង​ទំនើង​,​អំពើពុករលួយ​ត្រូវ​ដោះ​ស្រ័យ​ឱ្យមាន​ភាព​សុក្រឹត​និង​យុត្តិធម៌​អំពី​ទុក្ខលំបាក​ក៏ដូចជា​កី្ត​កង្វល់​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​។​
លោក ឡុង សុវណ្ណ ប្រធាន​ក្រុម​ព្រឹក​ក្សា​ខេត្ត​បាន​ថ្លែងថា ការរៀបចំ​ប្រជុំ​ក្រុម​ព្រឹក្សា​ថ្ងៃនេះ ក្នុង​គោលបំណង​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្តន៍​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៃ​រាជរដ្ឋាភិបាល​។​ជាមួយ​នោះ​លោក​ឡុង​សុវណ្ណ​ក៏បាន​ជម្រុញ​ដល់​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​បន្ត​ខិតខំ​ពន្យល់​និង​ដោះស្រាយ​រាល់​បញ្ហា​នាៗ​ដែល​ប្រ​ឈរ​មុខ​ចំពោះមុខ​ឱ្យបាន​ខាន​តែ​បាន​ហើយ​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​ចៀសវាង​នៅ​រឿង​កើតឡើង​ដដែលៗ ។​
​ប្រធាន​ក្រុម​ព្រឹក​ក្សា​ខេត្ត​បានប្រកាស​ឱ្យ​មន្ត្រីក្រោមឱវាទ​ត្រូវ​ចេះ​ពន្យល់​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នៅ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ក្រសាំង​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​ទប់ស្កាត់​ឱ្យបាន​និង​បញ្ហា​ថ្នាំញៀន​,​អំពើ​ហឹ​ង្សា​ក្នុង​ក្នុង​គ្រូ​សារ​។​ជាពិសេស​ការជួញដូរ​មនុស្ស​និង​ការពារ​ជំងឺ​កូ​វីត​១៩​ដែល​កំពុង​រីក​រាលដាល​នៅក្នុង​សហគម​ន៏​។​ទោះបី​ជាមាន​កូ​វី​១៩​ឆ្លង​យ៉ាងណាក៏ដោយ​ក៏​ពុំមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីត​១៩​នោះទេ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *