Uncategorized

ពិធីប្រកាសតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្កិជូនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

 

បាត់ដំបង÷នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូល​រួម ក្នុងពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានរន្តស័ក្តិ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាង ដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ។

នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអស់លោក លោកស្រីជាច្រើនរូបទៀត។

សូមជម្រាបជូនដែលថា ពិធីប្រកាសចូលកាន់មុខតំណែងលោកឧត្តម​សេនីយ៍​ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួស លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន អតីតស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបាន​ចូល​និវត្តន៍ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ជាទី​ប្រឹក្សាក្រសួងមហាផ្ទៃ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *