Uncategorized

ប្រគល់ដីឡូត៌កសិកម្មជំហ៊ានទី៥ជូនពលរដ្ឋចំនួន៣១៨គ្រួសារ

 

​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាប់ឆ្នោត​ប្រគល់​ដី​ឡូ​តិ៍ កសិកម្ម ជូន​ប្រជាពលរដ្ឋ​ចំនួន ៣១៨ គ្រួសារ ។​នៅក្នុង​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ដោយមាន​ការចូលរួម​ពី អភិបាលរង​ខេត្ត មេបញ្ជាការ​កង​អង្គរក្ស មេបញ្ជាការ​កងពល​តា​ម​ព្រំដែន មេបញ្ជាការ​កងកម្លាំង​ទាំងបី​ក្នុង​ខេត្ត មន្ត្រី​មន្ទីរ​ចំណុះ​ខេត្តព្រះវិហារ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ​អភិបាលខេត្ត​ថ្លែង​ការ​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមការងារ​ក្នុងការ​រៀបចំ​កិច្ចដំណើរការ​នៃ​ការអនុវត្ត កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​-​រដ្ឋាភិបាល​ទៅតាម​ជំហាន​ការងារ​នីមួយៗ​រហូត​កម្មវិធី​ចាប់ឆ្នោត​ប្រគល់​ដី​ឡូ​តិ៍​នាពេលនេះ​។​គិត​មកទល់ពេលនេះ​យើង​សម្រេច​នូវ​ការចាប់​ឆ្នោត​ដី​ឡូ​តិ៍ក​សិ​កម្ម​សរុប​១.០៤៥ ឡូ​តិ៍ ដែល​ក្នុង​មួយ​គ្រួសារ ទទួលបាន​ដី​ទំហំ​២​ហិកតា ។

​អភិបាលខេត្ត​បាន​បន្តថា ឡូ​តិ៍ក​សិ​កម្ម​ដែល​បាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ថ្ងៃនេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជ​រដ្ឋា​-​ភិ​បាល​កម្ពុជា​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​អនុក្រឹត្យ​លេខ ០២ អនក្រ​.​បក ចុះ​ថ្ងៃទី ០៦ ខែ មករា ឆ្នាំ​២០១៦ ស្តីពី​ការកំណត់​តំបន់​សហគមន៍​ស្ថិតក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព មាន​ផ្ទៃដី​ចំនួន ៥ ពាន់​ហិកតា​។​
ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​យាង និង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ទាំងនេះ​ស្តែង​ច​ញ​យ៉ាងច្បាស់​ពី​ការយកចិត្ត​ទុក្ខ​ដាក់​របស់​សម្តេច​តេ​ជោ លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជាពិសេស​នៅតាម​បណ្តោយ​ព្រំដែន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *