Uncategorized

ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរនឹងដាក់ឱ្យដំណើរការ

 

​ពោធិសាត់​៖​ស្ថានីយ​ផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង ៣០ មេ​ហ្កា​វ៉ា​ត់​ថ្មី​មួយ​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដោយ​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​ពី​ឃុំ​ស្នា​អ​ន្សា​ទៅ​ឃុំ​ស្វាយស​ស្រុក​នេះ​ដែលជា​ទីតាំង​អនុ​ស្ថានីយ​តង់ស្យុង​ខ្ពស់​២៣០​គីឡូវ៉ុល​ថ្មី​។

​នេះ​បើ​យោង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពី​ស្រុក​ក្រគរ​បានឱ្យដឹង​កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០ ។​
​ប្រភព​ដដែល​បានឱ្យដឹង​បន្តថា​៖​នេះ​វា​ជា​អនុភាព​ថ្មី​ក្នុង​ចំនួន​សរុប​២០០​មេ​ហ្កា​វ៉ា​ត់នៃ​ថាមពល​ស្អាត​ដែល​ត្រូវ​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​មុន​ដាច់​ឆ្នាំ​២០២២​។ នៅពេលនោះ​ថាមពល​ពី​ពន្លឺព្រះអាទិត្យ​សរុប នឹង​កើន​ដល់​យ៉ាងតិច ៤៥០ មេ​ហ្កា​វ៉ា​ត់​។​
​សូមបញ្ជាក់ថា នៅ​ស្រុក​នេះ មាន​ស្ថានីយ​ផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ ចំនួន​២​កន្លែង ។ ឯ​នៅ​ខេត្តបន្ទាយមានជ័យ​មាន​១​កន្លែង​និង​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​១​កន្លែង​ដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *