ព្រះវិហារ៖ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ស៊ុយ សេរិទ្ធនិងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយសម្តេចតេជោហ៊ុនសែនទៅជូនកងកម្លាំងឈរជើងការពារព្រំដែននៃកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសប្រាសាទព្រះវិហារនាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ក្នុងនោះលោកស៊ុយសេរិទ្ធអភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ប្រទេសជាតិមួយខ្លាំងគឺខ្លាំងដោយសារកងទ័ពដែលមានតួនាទីនិងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាល ការពារទឹកដីនិងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។
ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនដែលបាននាំយកមកជូនកងទ័ពនាឱកាសនោះរួមមាន៖សម្រាប់កងពលធំអន្តរាគមន៍លេខ៣ចំនួន១០លានរៀល,ស្រាបៀ២៥០កេស,ទឹកក្រូច២៥០កេស។កងពលតូចអន្តរាគមន៍លេខ៩ ជូនថវិកា៥លានរៀល,ស្រាបៀ៣២០កេស,ទឹកក្រូច៣២០កេស។
វីរនគរបាលការពារព្រំដែនលេខ៧៩៣ថវិកា២លានរៀល,ស្រាបៀ៣០កេស,ទឹកក្រូច៣០កេស។បញ្ជាការដ្ឋានអង្គរក្សថវិកា២០លានរៀលស្រាបៀ៣០កេស,ទឹកក្រូច៣០កេស។កងពលតូចអន្តរាគមន៍លេខ១២៨ថវិកា៨លានរៀលស្រាបៀ៣៧០កេស។វីរសេនាតូចអន្តរាគមន៍លេខ២៨១,២៨២,២៨៣,២៨៤និង២៨៥ ព្រមទាំងផ្តល់ជូនដល់នាយ ទាហាន នាយទាហានរង និងពលទាហាន តាមអង្គភាពនីមួយៗ នូវថវិកាមួយចំនួនធំទៀតផងដែរ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ឯកស្រីឌឹកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសព្រះវិហារបានថ្លែងថា៖ ទោះបីបច្ចុប្បន្ន សភាពការណ៍នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយ ជាព្រំដែន សន្តិភាព និងអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងក្តី ។តែកងទ័ពយើងមិនបានធ្វេសប្រហែស និងមើលស្រាល សភាពការណ៍នោះឡើយ គឺយើងតែងបានពង្រឹងស្មារតីការពារបូរណភាព ទឹកដីមិនឱ្យសត្រូវណាមករំលោភបំពាន បានឡើយ៕