Uncategorized

ជិះម៉ូតូលឿនជ្រុលទៅបុកគោយន្តកន្ត្រៃរងរបួសបាក់ភ្លៅ

 

​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​បើក​ម៉ូតូ​ទៅបុក​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​បាក់ភ្លៅរងរបួស​ធ្ងន់​។​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើងនៅលើ​ផ្លូវ​២៦៨A​ត្រង់ចំណុច​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថាគោយន្តកន្ត្រៃអ្នកបើកឈ្មោះហ៊ានភឿយភេទប្រុសអាយុ៥២​ឆ្នាំមានទីលំនៅនៅភូមិប៉ោយចារឃុំប៉ោយចារស្រុកភ្នំស្រុខេត្តបន្ទាយមានជ័យ​។​​ម៉ូតូ​ម៉ាក​MSX​ពណ៌​ត្រួយ​ចេក​ស្លាក​លេខ​សៀមរាប​១AB.1396​អ្នកបើក​ឈ្មោះ​សេង​សុន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់​ភូមិ​ប៉ោយ​ស្នួល​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។

​បើក​ក្នុង​ល្បឿន​លឿន​ដោយសារ​បើក​មិន​ប្រកាន់​ស្តាំ​ក៏​ទៅបុក​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​បាក់​ភ្លៅ​ខាងស្ដាំ​។​​សាច់ញ្ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ស្រុក​ភ្នំស្រុក​។​វត្ថុតាង​ម៉ូតូ​និង​គោយន្ត​កន្ត្រៃ​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល ឃុំ​ប៉ោយចារ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *