Uncategorized

សង្ស័យកូនបែកថ្នាំយកសាំងចាក់ដុតខ្លួនឯងបណ្តាលឱ្យឆេះផ្ទះនិងស្លាប់ក្នុងភ្លើង

 

​បាត់ដំបង​៖​នៅ​ភូមិ​កណ្តាល​ត្បូង​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោលកាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​​មាន​ភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​។​សមត្ថកិច្ច​សន្និដ្ឋានថា​បង្ក​ដោយសារ​កូនប្រុស​បែក​ថ្នាំ​យក​សាំង​ចាក់​ស្រោច​ខ្លួនឯង​រួច​ដុត​បណ្តាលឱ្យ​ឆេះ​ស្លាប់​ឡើង​រួញ​,​ខូចខាត​ផ្ទះ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ។​

​មន្ត្រីនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​កូនប្រុស​រូបនេះ​ជា​មនុ​ស្សញៀន​ថ្នាំ​មានឈ្មោះ​ទុយ​គឿន​អាយុ៣២​ឆ្នាំនៅភូមិឃុំកើតហេតុខាងលើមានម្តាយឈ្មោះឆមវឿតអាយុ៥៧​ឆ្នាំ។មន្ត្រីដដែលបានបន្តថា​ក្រោយ​កើតហេតុ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ថ្មគោល​១​គ្រឿង​ចេញទៅ​អន្តរាគមន៍​។​

​ជាមួយ​នោះបាន​បាញ់​ទឹក​១​រថយន្តដើម្បី​កុំឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​។​​ចំពោះ​ការខូចខាត​គឺ​ឆេះ​ផ្ទះ​ខាងលើ​១០០​ភាគរយ​និង​ផ្ទះ​ខាងក្រោម​ឆេះ​៥០​ភាគរយ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទ​:​គិត​ជ​ទឹកប្រាក់​ប្រមាណ​១៥​លាន​រៀល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *