Uncategorized

ប្រកាសហាមឃាត់ការធ្វើអាជីវកម្មលើសត្វសុខន

 

​សៀមរាប​៖​អាជ្ញាធរខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​-​លក់​-​ពិឃាតសត្វ​សុនខ​(​ឆ្កែ​)​។​សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តសៀមរាប​លេខ​៤៥៣.​មក​ខ​.​សជណ​ចុះ​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​ដែល​ចុះហត្ថលេខា​ដោយ​លោក​ទា​គឹម​សុទ្ធ​ប្រធាន​មន្ទីរ ប​ង្ហ​ញ​ថា ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​
សេចក្តីជូនដំណឹង​បង្ហាញ​ទៀតថា​យោង​កិច្ចប្រជុំ​និង​ទទួល​ការណែនាំ​ពី​គណ​អភិបាលខេត្ត​សៀមរាប​។​ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​វប្ប​ធ៌​មធម្ម​ជាតិ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​វប្ប​ធ៌​ម​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់​គ្មាន​ពី​រលើ​លោក​យើង​នេះ​។​ប្រជាជន​ទូទាំង​ពិភព លោក ជាពិសេស​ឆ្កែ​មានគុណ​តម្លៃ​ណាស់​សម្រាប់​ការពារ​ផ្ទះ ។

​តាំងពី​បុរាណកាល​រៀងមក​សត្វ​សុនខ​ត្រូវបាន​ខ្មែរ​យើង​ចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​របស់​មនុស្ស​ហើយ​សត្វ​សុនខ​ជា​សត្វ​ការពារ​ចម្ការ​និង​ហ្វូង​សត្វ​ក្រៅពីនោះ​ក៏​ជួយ​ក្នុង​វិស័យ​យោធា​បានល្អ​ទៀតផង​។​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការធ្វើ​អាជីវកម្ម​លក់​-​ទិញ​-​ពិឃាតសត្វ​សុនខ​ដើម្បី​ធ្វើជា​ម្ហូប អាហារ​មាន ភាព​អាណាធិបតេយ្យ និង​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​។

​នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា​មានការ​ធ្លាក់ចុះ​នូវ​មនុស្សធម៌​គុណធម៌​ព្រមទាំង​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត​និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ។ នេះ​បើ​យោងតាម​ការ សិក្សា​ស្រាវជ្រាវ​ពី​អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) និង​អង្គការ ហ្វ​រ​ផ​។​
​ការដើរ​ទាក់​លក់​-​ទិញ​និង​ពិឃាតសត្វ​អាណាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ផ្ទុយ​និង​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​នឹងត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ តាម​មាត្រា​១១២ ,១១៣ , ១១៥ នៃ​ច្បាប់​នេះ ។​សេចក្តីជូនដំណឹង​ខាងលើ​បញ្ជាក់ថា មន្ទីរ​ក​សិ កម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​-​លក់​សម្រាប់​ពិឃាតសត្វ​សុនខ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​។ សាធារណៈជន​ត្រូវ​ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *