Uncategorized

បញ្ជូនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

 

​​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​កម្លាំង​ចាប់​ខ្លូន​បាន​នៅ​ចំណុច​ក្រុមទី​១១​ភូមិ​ថ្មី​ឃុំ​តា​មឺ​ន​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មាន​១,​ឈ្មោះ​ពៅ តាវ​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ថ្មី​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល និង​២,​ឈ្មោះ​សាង​ម៉ៅ​ហៅ​ម៉េះ ម៉ៅ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំរ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

វត្ថុតាង​ចាប់​យកបាន​រួមមាន​៖១​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ចំនួន​៥​ថង់​សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​ទម្ងន់​៧,៩៧​ក្រាម​២​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​៣​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *