សៀមរាប៖កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនបុរសមេខ្យល់ពីរនាក់ បន្ទាប់ពីទទួលពលករឆ្លងដែនខុសច្បាប់១៥និងកុមារពីរនាក់។
លោកវរសេនីយ៍ឯកជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដួរមនុស្សនិងការពារអនីតិ ជនខេត្តសៀមរាបបានឱ្យដឹងថាការឃាត់ខ្លួនបុរសមេខ្យល់ទាំងពីរនាក់ដែលនាំពលករឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ ក្រោយពីសាកសួរក្រុមពលករ។
មេខ្យល់ដែលឃាត់ ខ្លួនទី១ឈ្មោះ ទួន ទី ភេទ ប្រុស អាយុ៣៦ឆ្នាំ។ទី២ ឈ្មោះ តិច សត់ ភេទ ប្រុស អាយុ២៣ឆ្នាំ។ពួកគេនៅភូមិគោកដូងឃុំត្រីញ័រស្រុកពួកខេត្តសៀមរាប។ជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត សៀមរាប។
លោកបន្តថា កាលថ្ងៃទី២៩ខែ ឧសភា ឆ្នាំ២០២០យើងបានសហការជាមួយតំបន់ប្រត្តិបត្តសឹករងខេត្ត និងក្រុមកាងារទទួលពលករដែលដឹកនាំដោយលោកស្រីយូសុភាអភិបាលរងខេត្តបានទៅទទួលពលករចំនួន១៩នាក់ ក្នុងនោះមានកុមារអាយុ ៦ខែម្នាក់ នឹងអាយុ ៣ឆ្នាំម្នាក់ នៅភូមិក្លិនទា ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លុះថ្ងៃទី ៣០ខែឧសភា ឆ្នាំ២០២០យើងបានធ្វើការសំភាសន៍ ជា មួយពលករទាំងអស់ពិនិត្យឃើញថាក្នុងពលករទាំង១៧នាក់មានពីរនាក់ជាមេខ្យល់ដែលមានឈ្មោះដូចខាងលើ។
លោកនាយការិយាល័លបន្ថែមថាតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាពួកខ្លួនទាំងពីរនាក់បានទំនាក់ទំនងថៅកែនៅប្រទេសថៃ(រាក់យ៉ង)។ដោយថៅកែត្រូវការកម្មករខ្លួនក៏បានជ្រើសរើសពលករទាំងអស់នេះដោយសន្យាថាមិនបាច់មានលិខិតឆ្លងដែនទេគឺគេយកម្នាក់៣.០០០បាតពីថៅកែហើយរត់ការឆ្លងដែនដល់រាក់យ៉ងប្រទេសថៃ។
លុះបានធ្វើការទើបថៅកែកាត់ប្រាក់ខែពីពលករវិញម្នាក់៣.០០០បាត។រីឯពលករទាំង១៥នាក់បានឆ្លើយថាមេខ្យល់ទាំង២នាក់បានសន្យាថានឹងនាំពួកខ្លួនទាំងអស់គ្នាទៅដល់ រាក់យ៉ងប្រទេសថៃ។ បានការងារធ្វើទើបកាត់ប្រាក់ខែឈ្នួលម្នាក់៣.០០០បាតវិញ។ការធ្វើដំណើរពុំមានលិខិតឆ្លងដែនទេលុះដល់ព្រំដែនភូមិក្លិនទាឃុំសឹង្ហត្រូវសមត្ថកិច្ចចាប់បានបញ្ជូនមកវិញបែបនេះ។
ក្រោយពីសាកសួរ ជនសង្ស័យ និងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី៣១ខែឧសភានេះ ក្រោមបទចោទ ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។ចំណែកក្រុមពលករទាំងអស់គឺអប់រំនិងអោយវិលត្រឡប់ទៅផ្ទះវិញ៕